តើសង្រ្គាមណាដែល ប្រជាជនអាមេរិច ស្លាប់ច្រើនជាងគេ ?

ប្រទេសអាមេរិច បានធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន នៅក្នុងប្រវត្តិសាស្រ្ត។ ប៉ុន្តែតើសង្រ្គាមមួយណា ដែលបានសម្លាប់មនុស្សច្រើនជាងគេ? អ្នកខ្លះប្រហែលជាគិតថា សង្រ្គាមលោកលើកទី១ ឬទី២ ហើយអាចឈានទៅដល់ សង្រ្គាមដែលធ្វើជាមួយវៀតណាមទៀតផង។

ទោះជាយ៉ាងណា សង្រ្គាមទាំងប៉ុន្មានខាងលើនេះ សុទ្ធតែមិនមែនទាំងអស់។ ដឹងបែបនេះអ្នកប្រហែល ជានឹកឃើញដល់សង្រ្គាមមួយទៀត ដែលអ្នកប្រហែជាស្គាល់ជាមិនខាន។

ត្រូវហើយសង្រ្គាម ដែលបានឆក់យកជីវិតប្រជាជន អាមេរិចច្រើនជាងគេនោះគឺ សង្រ្គាមស៊ីវិលរបស់អាមេរិច ដែលខុសពីខ្មែរយើង គឺកើតឡើងតែមួយដងតែប៉ុណ្ណោះ។ ហើយសង្រ្គាមនេះគឺបានសម្លាប់មនុស្ស ច្រើនជាងសង្រ្គាមដែលបាន​ រៀបរាប់ខាងលើឆ្ងាយណាស់។

សរុបមក ចំនួនមនុស្សដែលបាន បាត់បង់ជីវិត ត្រូវបានគេជឿថាក្នុងខ្ទង់ ៦១៨,០០០ នាក់ ដែលរាប់ទៅស្មើនឹង ប្រជានជនចំនួន ២%ក្នុងសម័យនោះ ដែលគិតទៅគឺមិនតិចទេ។ តែចំនួននេះ មិនរាប់មនុស្សដែលស្លាប់ដោយសារ​ ត្រូវគ្រាប់ឬត្រូវផ្ទុះគ្រាប់បែកនោះទេ។ ចំនួននេះគឺរាប់ទាំងមនុស្ស ដែលត្រូវឈឺស្លាប់ដោយសារគ្មាន អ្នកណាមកជួយ ដែលជាលទ្ធផលមកពីសង្រ្គាមនេះឯង។

បើគិតទៅ ចំនួននេះ តិចជាងមនុស្សដែលស្លាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតច្រើនណាស់។ មនុស្សដែលស្លាប់ ២លាននាក់គឺច្រើនណាស់ សម្រាប់ប្រទេសដ៏តូចច្រឡឹងមួយនេះ។ ហើយរឿងបែបនេះមិនសម នឹងកើតឡើងចំពោះពូជសាសន៍ណាមួយទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។