Skip to content

អាថកំបាំង របស់រដ្ឋាភិបាលអង់គ្លេស ក្នុងរឿង The Official Secret

មានរឿងកើតឡើងជាច្រើន ក្នុងសម័យកាល ដែលសហរដ្ឋអាមេរិច ប្រកាសធ្វើសង្រ្គាមនិងភេវរកម្ម “War on Terror”។ ការប្រកាសនេះធ្វើឡើងក្រោយពីមានការ បើកយន្តហោះទៅ បុកអាគារភ្លោះ នាថ្ងៃ ៩ ខែវិច្ឆិកា។ យោងទៅរដ្ឋាភិបាលអាមេរិច ការបើកបំបុកនេះ ជាទង្វើររបស់ភេវរជន ដឹកនាំដោយ អូសាម៉ា ប៊ីនឡាដេន។ អាមេរិចក្រោយមក ក៏ព្យាយាមផ្សារភ្ជាប់ភេវរកម្ម នឹងមេដឹកនាំប្រទេសអឺរ៉ាក់ គឺលោក​ សាដាំ ហ៊ូសេន។

នេះជាផ្នែកដែលពាក់ពាន់ នឹងរឿង The Official Secret។ រឿងនេះផ្អែកទៅលើរឿងពិត ដែលបានកើត​ឡើងនៅចក្រភពអង់គ្លេស របស់អ្នកនាង កាថារីន ហ្កាន់ Katharine Gun។ អ្នកនាងបានធ្វើការនៅក្នុង GCHQ របស់ចក្រភពអង់គ្លេស។ នាងបានទទួលអ៊ីមេលមួយ ដែលបញ្ជាអោយក្រុមការងាររបស់អ្នកនាង​ធ្វើការតាមដែន ថតសម្លេងអ្នកការទូត ប្រទេសផ្សេងៗដែលជាសមាជិកក្នុងអង្គការសហប្រជាជាតិ។ ការ​ថតសម្លេងនេះ និងអនុញ្ញាតអោយសហរដ្ឋអាមេរិច ងាយស្រួលក្នុងការឈ្នះក្នុងការ​ សម្រេចចិត្តរបស់​អង្គការ​សហប្រជាជាតិលើការ វាយលុកលើប្រទេសអឺរ៉ាក់។

មូលហេតុរបស់អាមេរិចក្នុងការវាយលុកនេះ គឺតាមសម្តីរដ្ឋាភិបាល គឺដោយសារលោក សាដាំ ហ៊ុសសេន មានអាវុធប្រល័យលោក។ យ៉ាងណាមិញគ្រប់គ្នាបានដឹងថា អាមេរិច មិនបារកឃើញអាវុធប្រល័យលោក​អីទេទោះបីជាបានលុកលុយប្រទេសនេះរួចហើយក៏ដោយ។ ត្រលប់ទៅរឿងយើងវិញ។ តាមរយៈសាច់រឿង​នេះដោយសារតែអ្នកនា កាថារីន មិនពេញចិត្តលើទង្វើដែល សហរដ្ឋអាមេរិច ក៏ដូចជាចក្រភពអង់គ្លេស ធ្វើ​ដើម្បី​តែការវាយលុកនេះ នាងសម្រេចចិត្តបង្ហាញអ៊ីមេលនេះទៅសកម្មជន ដែលប្រឆាំងនិងសង្រ្គាមរបស់​អាមេរិច ដើម្បីបង្ហាញទៅដល់អ្នកកាសែត។

ក្រោយពីលេចព័ត៌មានហើយ រដ្ឋាភិបាលបាន ព្យាយាមដាក់ទោសលើអ្នកនាង ហើយអ្នកនាងត្រូវចូលតុលាការ​ថែមទៀតផង។ ចង់ដឹងរឿងនេះ មានអ្វីខ្លះកើតឡើងថែមទៀត សូមមេត្តាទស្សនារឿងនេះ ព្រោះការរ៉ាយរ៉ាប់​មិនធ្វើអោយរឿងល្អមើលដូចការដែលយើងទៅមើលរឿងផ្ទាល់នោះទេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *