Skip to content

ទំនាក់ទំនងឪពុក និងកូនក្នុងរឿង The Judge

ទំនាក់ទំនងរវងាឪពុក និងកូន ពេលខ្លះវារាងពិបាកយល់។ ស្ទើរតែគ្រប់សម្តីសម្តៅរបស់ ឪពុក ឬក៏កូនវា​មិន​បានស្តែងចេញនៅសេចក្តីស្រលាញ់ ទាំងអំបាលម៉ាននោះទេ។ រីឯទង្វើឯណោះវិញ ស្ទើរតែ​មិន​អាច​យល់​បាន​ទៅទៀត​។ ទំនាក់ទំនងមួយនេះបែនស្តែងចេញនៅក្នុងរឿង ដ៏ល្អមើលមួយឈ្មោះថា The Judge។

អ្នកធ្លាប់ស្គាល់ Robert Downey JR ក្នុងរឿងដ៏ល្បីល្បាញរបស់ Marvel Universe គឺរឿង Iron Man និង Avenger។ ប៉ុន្តែគាត់សម្តែងក្នុងរឿងល្អៗ មើលជាច្រើនទៀតផងដែរ ក្នុងនោះគឺមានរឿង The Judge។ តំណើររឿងនេះ និយាយពី មេធាវីម្នាក់ដែល មានឪពុកជាចៅក្រម។ មេធាវីនោះបានចាកចេញ ពី​ស្រុកកំណើត ដើម្បីបន្តរៀនជាមេធាវីនេះ ហើយក៏​ដោយសារ​តែ​មាន​រឿង​ជាមួយ​ឪពុក​ដែល​ជា​ចៅក្រម​នេះ​ឯង​។ ច្រើនឆ្នាំក្រោយមក គាត់មានកូនមានប្រពន្ធ ហើយជាមេធាវីដែលល្បីម្នាក់ ក្នុងការការពារកូនក្តីដែលមាន​ទោស អោយរួចផុតពីទោសវិញ ដោយសារតែជំនាញរបស់គាត់។

ត្រង់នេះយើងឃើញថា ដោយសារតែឪពុកគាត់ជាចៅក្រមកាត់ក្តី ដូច្នេះដោយសារក្នុងចិត្តគាត់ចង់ឈ្នះ ឪពុក​របស់គាត់ គាត់ប្រហែលជាចូលចិត្តការពារកូនក្តីដែលមានទោសទៅវិញ។ ព្រោះពេលដែលកូនក្តីខ្លួនឈ្នះក្តី វាហាក់ដូចជាគាត់ឈ្នះលើចៅក្រមដូច្នោះដែរ ទោះចៅក្រមជាអ្នកណា គាត់ក៏អាចមានកូនចិត្ត​ថាគាត់បាន​យកឈ្នះលើឪពុករបស់គាត់។

យ៉ាងណាមិញ ក្រោយមកម្តាយរបស់គាត់មានជំងឺ ហើយក៏បានទទួលមរណៈភាព។ តំណឹងនេះបានលឺទៅ​ដល់គាត់ ដូច្នេះគាត់ត្រូវតែសម្រេចចិត្តមកផ្ទះវិញ ដើម្បីចូលរួមបុណ្យសពម្តាយគាត់ ទោះជាត្រូវប្រឈមមុខ​នឹងឪពុករបស់គាត់ក៏ដោយ។ ប៉ុន្តែក្រោយពីបុណ្យចប់សព្វគ្រប់ ឪពុកគាត់ត្រូវបានគេចោទប្រកាន់ថា ពីបទ​មានចេទនាបើករថយន្តបុក សម្លាប់មនុស្ស។ តើមេធាវី ទោះបីជាធ្លាប់ចេញពីផ្ទះអោយផុតពីមុខ ឪពុករបស់​គាត់ តើត្រូវសម្រេចចិត្តយ៉ាងណាចំពោះរឿងនេះ? វាចំជំនាញរបស់គាត់ដែលការពារជនជាប់ចោទ។ ហើយ​គាត់ជាមេធាវីល្បីផង។ តើឪពុករបស់គាត់ពិតជាមានចេតនាសម្លាប់មនុស្ស មែនដែរឬទេ? បើនិយាយទៅ​នាំខូចសាច់រឿងគេ តែយ៉ាងណា រឿងនេះ មានទាំងសប្បាយ មានទាំងទុក្ខ ពិតជាល្អមើលណាស់។

The Judge 2014

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *