Skip to content

The Report: អាថកំបាំងរបស់ CIA លើការ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ

ជាទូទៅភាពយន្តបែប The Report មិនសូវទទួលបានការចាប់អារម្មណ៍ ពីអ្នកទស្សនានៅ​ប្រទេសកម្ពុជាយើង​ប៉ុន្មានទេ។ មូលហេតុចំបងគឺ វាមិនត្រូវបានចាក់បញ្ចាំងនៅរោង​កុន​ហេតុដូចនេះ វាគ្មានការជ្រួលជ្រើមទៅមើលតាមគ្នា ឬតាមរយៈការល្បីតៗគ្នាតដែរ។ យ៉ាងណាមិញ រឿងនេះ និយាយពីរឿងពិត ទាក់ទងនឹងការស៊ើបអង្គេត លើបច្ចេកទេស សួរចំឡើយថ្មី របស់ ​CIA បន្ទាប់ពី ព្រឹត្តិការណ៍ ថ្ងៃ៩ ខែ ១១ (9/11)។

យោងតាមរឿង ក្រោយពីព្រឹត្តិការណ៍ ៩/១១ CIA បានចាប់ផ្តើមបច្ចេកទេសថ្មីៗ និង​សាហាវជាងមុនដើម្បី សួរចម្លើយសកម្មជន អាលខៃដា ដែលចាប់ខ្លួនបាន ដើម្បីស៊ើប​រកទាក់ទងនឹងការបំផ្ទុះគ្រាប់បែកបន្ទាប់ ឬអ្នកជាប់ពាក់ព័ន្ធ។ បច្ចេសទេស​នេះទាក់ទង​នឹង ការចាក់ទឹកលើអ្នកដែលត្រូវគេសួរចម្លើយអោយឈ្លក់ទឹក និង​ការឃុំឃាំង​ចាក់​សម្លេងតម្លង់ ដើម្បីបង្កើនភាពអស់សង្ឃឹម។ វិធីសាស្រ្តទាំងនេះ ត្រូវបានណែនាំដោយ​ អ្នកម៉ៅការផ្នែកសួរចម្លើយ សម្រាប់ CIA។

ការបង្ខំចាក់ទឹកអោយឈ្លក់

លោក Daniel Jones មានទួនាទីដឹកនាំការស៊ើបអង្កេត ទាក់ទងនឹងវិធី​សាស្រ្ត​សួរចម្លើយ​ទាំងនេះ បានធ្វើការស្រាវជ្រាវរហូតដល់ ៥ ឆ្នាំ សរសេរជារបាយការណ៍មួយ​ដែលមាន​រហូត​ដល់រាប់ពាន់ទំព័រ។ ប៉ុន្តែគួរអោយសោកស្តាយ របាយការណ៍នេះ ត្រូវជួបឧបសគ្គជាច្រើន ដែលរារាំងមិនអោយមានការផ្សព្វផ្សាយ​របាយការណ៍នេះ។ ចង់ដឹងចុងក្រោយជាយ៉ាងណា យល់ល្អសូមទស្សនាខ្លួនឯង ខ្ញុំមិនអាចសរសេរអោយខូចសាច់រឿងមួយនេះទេ។

មើលរឿងនេះ អ្នកនឹងដឹងពីការលាក់បំបាំងការពិត របស់ CIA ក៏ដូចជាបុគ្គលដែលមាន​អំណាច​ផ្សេងៗ​ទៀត។ វាជារឿងអាក្រក់មួយ ដែល CIA ប្រើការសួរចម្លើយដោយប្រើ​កំលាំង​បាយ ហើយជាចុងក្រោយវាថែមទាំង​គ្មាន​ប្រយោជន៍​ និងគ្មានព័ត៌មានប្រើការបាន​ថែម​តៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *