ឈប់បានឈប់ទៅ កុំបំពុលមនុស្ស

ធ្លាប់បាននិយាយរ៉ាយរ៉ាប់ខ្លះៗ ហើយពីរឿង ដែលអ្នកទាំងឡាយ ដែលទទួលព័ត៌មានតាម​រយៈ​ហ្វេសប៊ុក ហើយជឿងស្លុងឥតពិចារណា។ ថ្ងៃនេះក៏បានឃើញរឿងសាមញ្ញមួយកើតឡើង ដែលគួរតែនិយាយ។​មានផេកខ្មែរជាច្រើន មិនដឹងថាម្ចាស់មានគោលបំណង ឬគ្រាន់តែចង់បានគេឡាច់ បានច្រើនទុកយក ផេចនោះលក់វិញទេ ចូលចិត្តផ្សព្វផ្សាយអីដែលធ្វើអោយគេស្អប់សង្គមនេះ។ ហេតុអី?

រឿងល្អមិនសូវធ្វើដំណើរលឿនដូចរឿងអាក្រក់នោះទេ។ ហេតុនេះហើយបានជារឿងដែលអាក្រក់ពី​សង្គម​ ត្រូវបានគេចូលចិត្តយកមកផ្សព្វផ្សាយ ហើយចែករំលែកបន្ត។ រឿងដែលអាក្រក់មែន មិនទាស់ខុសអីដែល​ផ្សព្វផ្សាយទេ។ តែមានរឿងជាច្រើន ជារឿងកើតឡើងយូរមកហើយ ហើយយកមកកាតកង ឆ្នៃទៅជារឿង​ថ្មី ចែករំលែក ពុលពេញហ្វេសប៊ុក។

រឿងថ្មី

ជាកស្តែងថ្ងៃនេះមាន រឿងថ្មីមួយ (ថ្មីទៀតហើយ) ដែលឃើញមានផេច (អ្នកឡាច់ច្រើនជាង កវីឆ្ងាយ) បាន​ចែករំលែក ទាក់ទងនឹងប៉ូលីសលួចដាក់គ្រឿងញើនចូលហោរប៉ៅបុរសម្នាក់ ហើយវាយខ្នោះចាប់។ អ្នកមើល​ហើយ ឃើញគេសរសេរទៀត ដាក់ថាប៉ូលីខូច ។ល។ ក៏នាំគ្នាចែករំលែក ទាំងមិនទាន់ដឹងខ្យល់អីសោះ។ (Update) ទើបតែឃើញ សូម្បីទស្សនាវដ្តី ក៏យកទៅចែកជាព័ត៌មានដែរ ហើយចាំអោយប៉ូលីស បកស្រាយ​ទៅវិញ។​ (Update: ប្រជាប្រិយលុបចោលហើយ) ។

ក្នុងផេចនេះ ចែករំលែកហើយ ដាក់លីងខាងក្រោម ចុចទៅបើកអីផ្សេង។ របៀបរកលុយមួយដែរមើលទៅ

ចំណោទចោទសួរ និងការបកស្រាយ

ទីមួយ ហេតុអីបានវីដេអូណឹងខ្លី? វាគួរតែមានវែងជាងនេះហើយ។ អ្នកដែលថតវីដេអូនោះមិនបានលាក់បាំង​អីទេ ឬក៏ប៉ូលីសគិតថាគ្មានអ្នកណាដឹង បានលួចដាក់ភស្តុតាងយ៉ាងនេះ? ព្រោះជាក់ស្តែងណាស់អ្នកថតណឹង នៅចំកណ្តាលមុខប៉ូលីសនោះហើយ។ វីដេអូវិញ សុទ្ធតែ កម្រិត HD តែមើលមិនយល់ទេ។

ទោះជាយ៉ាងណា ក៏មានគេបកស្រាយហើយ ថាប៉ូលីសនោះគាត់ចាប់បានដែកកេះ ដែលគាត់កាន់នោះ។ ហើយដែកកេះនោះ គឺជាដេកកេះបុក ដែលជាភស្តតាងថាបុរសនោះលេងគ្រឿងញៀន។ ហើយវាមិនមែន មានតែ ១០ វិនាទីជាងនោះទេ វីដេអូណឹង។

ហើយផូសដែលឃើញខាងលើ ជាវិធីរកលុយរបស់ផេចនោះតែប៉ុណ្ណោះ។ អ្នកឃើញវីដេអូ ឃើញគេនិយាយ​រៀបរាប់បន្តិច។ អ្នកដែលធ្លាប់ដឹង ឬធ្លាប់បានអាន អត្ថបទយើង ពីព័ត៌មានលើហ្វេសប៊ុក ចុចលើលីងនោះ នឹងឃើញវេបសាយស្អីមិនដឹង មានសុទ្ធតែពាណិជ្ជកម្ម។ រីឯមនុស្សមួយចំនួនទៀត ខ្វះការយល់ដឹង រួមទាំង មិនចូលចិត្តអានច្រើនផងនោះ ឃើញវីដេអូចឹង គេនិយាយប៉ុណ្ណឹង ចែករំលែកប្រាវ។ តែខ្ញុំឆ្ងល់ហេតុបានជា​ទស្សនាវដ្តីប្រជាប្រិយយកទៅផូសលើវេបសាយខ្លួនដែរ (លុបចោលហើយ) ? ហើយបានកែប្រែវិញ ប្រហែល​មើលគ្រប់ជ្រុងហើយមើលទៅ។

អត្ថបទដែលប្រជាប្រិយបានសរសេរ ហើយលុបចោល

សរុបមក សំណូមពរអោយមានការត្រិះរិះពិចារណាឡើងវិញអស់លោកទាំងឡាយ។ រឿងនេះវាមិនខុសពី​រឿងជាច្រើនផ្សេងទៀត ដែលបានចែករំលែកនោះទេ។ បើមិនដឹងច្បាស់ ឬ​ដឹងតាមគេទេ សូម​មេត្តា​ទុក​សិន​ទៅ។ ហើយរីឯអ្នករកស៊ីទាំងឡាយ ដែលគេងចំណេញពីចំនួនអ្នកឡាច់ ផេចខ្លួនឯង រីអ្នកចុចលីង ចូលមើល នោះ សូមគិតឡើងវិញ លុយវាមិនសំខាន់ដូច សង្គមយើងទេ។ អ្នក​មាន​លុយ​រស់​នៅ​ក្នុង​សង្គម​ដែល​ច្របូក​ច្របល់​នោះ វាគ្មាន​ន័យ​អីឡើយ។ ហើយចុងក្រោយ អ្នកប្រឆាំង ឬស្អប់រដ្ឋាភិបាលទាំងឡាយ ឬ ជនធម្មតា ជួយកែរប្រែផង កុំ​អាង​អី​អាក្រក់​ចាំតៃចែករំលែកអោយគេឃើញ ភាពអាក្រក់នៃសង្គមនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។