គួរតែបញ្ចុះបញ្ចូលមនុស្ស ឱ្យប្រើប្រាស់តិច ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង

គួរតែបញ្ចុះបញ្ចូលមនុស្ស ឱ្យប្រើប្រាស់តិច ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង ។ រហូតមកដល់ពេលនេះ វាច្បាស់ណាស់ថា វិបត្តិថាមពលមិនមែនមកពីកង្វះថាមពលទេ តែមកពីការប្រើប្រាស់ថាមពលខ្ពស់របស់យើង។ នេះមានន័យថា អ្នករាល់គ្នាអាចជួយដោះស្រាយវិបត្តិ ដោយការសម្រេចចិត្តប្រើប្រាស់តិច។

ប៉ុន្តែតើយើងអាចផ្លាស់ប្តូរ ពីរបៀបរស់នៅបច្ចុប្បន្នបែប អ្នកប្រើប្រាស់ផលិតផលនិយម ទៅជាអ្វីដែលប្រសើរជាងនេះយ៉ាងដូចម្ដេច?

ឧបសគ្គធំបំផុតគឺថា ជាទូទៅមនុស្សមិនយល់ និងមិនខ្វល់ថា ឥរិយាបថសព្វថ្ងៃបស់ពួកគេ ជះឥទ្ធិពលដល់អនាគតយ៉ាងណាទេ។ ការជក់បារីរបស់ក្មេងជំទង់ គឺជាឧទាហរណ៍មួយ។ ទោះបីជាពួកគេ ត្រូវបានគេប្រាប់ថា ការជក់បារីអាចបង្កឱ្យមានជំងឺមហារីកក៏ដោយ ក៏ក្មេងវ័យជំទង់មិនបានរារែកក្នុងការជក់បារីទេ ប្រសិនបើផលប៉ះពាល់អវិជ្ជមាន មិនអាចត្រូវបានដឹងភ្លាមៗ។ ហើយបញ្ហានេះក៏ដូចគ្នាដែរ ចំពោះការផ្លាស់ប្តូរអាកាសធាតុ ដោយសារវាមិនមែនជាការគំរាមកំហែងភ្លាមៗទេ ដូច្នេះប្រជាជនពិតជាមិនអាចនឹកស្មានដល់ថា តើផលប៉ះពាល់អវិជ្ជមានអ្វីខ្លះនឹងកើតឡើងឡើយ។

ដើម្បីជំទាស់ទំនោរនេះ កិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរ អាកប្បកិរិយារបស់មនុស្ស គួរតែទាក់ទងនឹងប៉ះពាល់អវិជ្ជមានដែលជាក់ស្តែងនិងភ្លាមៗ។

ឧទាហរណ៍ យុទ្ធនាការប្រឆាំងនឹងការជក់បារីមួយ ផ្តោតលើរឿងដែលការណាត់ជួបគូស្នេហ៍ អាចនឹងត្រូវបានបំផ្លាញ ប្រសិនបើអ្នកមានដង្ហើមខ្លិនបារី។ ការប៉ះពាល់ភ្លាមៗនេះ គឺអាចជឿទុកចិត្តបានច្រើនជាង លទ្ធភាពនៃការកើតជំងឺមហារីក នាពេលអនាគត។

ស្រដៀងគ្នានេះដែរ ការបញ្ចុះបញ្ចូលមនុស្ស ឱ្យកម្រិតការប្រើប្រាស់ថាមពលរបស់ពួកគេ នឹងមានភាពងាយស្រួល ប្រសិនបើវានាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដូចជា សន្សំសំចៃពេលវេលា ឬថវិកា។ ហើយវាត្រូវបានបង្ហាញដោយការពិតដែលថា ជាមធ្យមប្រជាជនអឺរ៉ុបប្រើប្រាស់តិចជាង ប្រជាជនអាមេរិក ហើយក៏មានទំនោររីករាយជាងផងដែរ។

ជនជាតិអាមេរិកយល់ថា ខ្លួនឯងស្ថិតក្នុងវដ្តធ្វើការងារនិងចំណាយ គឺមានន័យថា ពួកគេប្រើប្រាស់ច្រើន ដូច្នេះពួកគេក៏ត្រូវខិតខំបន្ថែមទៀត ដើម្បីរកប្រាក់បន្ថែម។ ឧទាហរណ៍ ពេលវេលាវិស្សមកាលរបស់ពួកគេ បានថយចុះជាមធ្យម ២៨ភាគរយ ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ ឬពិចារណាអំពីការប្រើប្រាស់របស់ជនជាតិអាមេរិក ចំពោះអាហារផ្អែម អាហារសម្រន់ និងភេសជ្ជៈ។ ពួកវាមានគុណតម្លៃអាហារូបត្ថម្ភតិចតួច ប៉ុន្តែមួយភាគបីនៃការប្រើប្រាស់ថាមពល ក្នុងឧស្សាហកម្មម្ហូបអាហាររបស់អាមេរិក គឺប្រើសម្រាប់ផលិតអាហារទាំងនេះ។ ដូច្នេះប្រសិនបើអ្នកសំរេចចិត្ត កម្រិតការប្រើប្រាស់របស់អ្នក អ្នកនឹងមានសុខភាពល្អ និងសន្សំសំចៃថាមពលក្នុងពេលតែមួយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។