យុទ្ធសាស្រ្តទីផ្សារបៃតង លើកតំកើងប្រភពថាមពលជំនួសជ្រុល

យុទ្ធសាស្រ្តទីផ្សារបៃតង លើកតំកើងប្រភពថាមពលជំនួសជ្រុល ។ តើអ្នកធ្លាប់មានអារម្មណ៍ថា ប្រភពថាមពលជំនួស ត្រូវបានផ្សព្វផ្សាយថាជាដំណោះស្រាយចំពោះបញ្ហារបស់យើង ដោយស្ទើរតែគ្រប់អ្នកនយោបាយ សារព័ត៌មាន និងក្រុមហ៊ុនទេ?

បើដូច្នោះមែន អ្នកត្រូវត្រង់ថា ការធ្វើទីផ្សារបៃតងគឺរីករាលដាល ពាសពេញជាសាធារណៈ។ ប៉ុន្តែហេតុអ្វីបានជាយ៉ាងដូច្នេះ?

មុនដំបូងនោះគឺ ពីព្រោះអ្នកនយោបាយមើលឃើញ ពីអត្ថប្រយោជន៍សេដ្ឋកិច្ច នៃបច្ចេកវិទ្យាថាមពលថ្មី។ ពួកគេសង្ឃឹមថា ឧស្សាហកម្មថាមពលជំនួស នឹងជួយជំរុញសេដ្ឋកិច្ច និងធ្វើឱ្យតួលេខការងារប្រសើរឡើង។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ អ្នកសារព័ត៌មានសព្វថ្ងៃ ហាក់ដូចជាគាំទ្របច្ចេកវិទ្យាថាមពល ដោយមិនចាំបាច់ធ្វើការស្រាវជ្រាវអោយបានច្បាស់លាស់។ ពួកគេពឹងផ្អែកលើសម្ភារៈ ដែលផ្តល់ដោយក្រុមហ៊ុនថាមពលជំនួស និងក្រុមហ៊ុនទំនាក់ទំនងសាធារណៈ ជំនួសឱ្យការចូលរួមក្នុងការ ស៊ើបអង្កេតសារព័ត៌មានត្រឹមត្រូវ។

ការធ្វើសារព័ត៌មានដោយប្រើប្រភពបែបនេះ គឺដោយសារតែបណ្តាញសារព័ត៌ មានមិនអាចមានលទ្ធភាពរក្សាទុក បុគ្គលិកសារព័ត៌មានបានច្រើន តាមដែលពួកគេចង់បាន។ ដោយពិចារណាថា អ្នកកាសែតអនឡាញពីរភាគបី មានអារម្មណ៍ថាពួកគេត្រូវផ្តោតលើការផ្តល់ព័ត៌មាន ជាជាងជជែកការវែកញែកព័ត៌មាន ដោយសារតែសម្ពាធថ្លៃដើម។ ដូច្នេះហើយ អ្នកសារព័ត៌មានមិនបានជីកកកាយឬសគល់ ដើម្បីស្វែងរកចំណុចអាក្រក់នៃថាមពលជំនួស។

លើសពីនេះទៅទៀត ការប៉ុនប៉ងរបស់អ្នកសារព័ត៌មានកុំអោយលំអៀង ក៏បង្ហាញពីភាពលំបាកផ្ទាល់ខ្លួនផងដែរ។ វាមើលទៅដូចជាពួកគេ កំពុងរស់នៅស្របតាមគោលការណ៍មិនលំអៀងរបស់ពួកគេ ដោយកាត់បន្ថយការវែកញែករឿងថាមពល ប៉ុន្តែក្នុងការធ្វើដូច្នេះ ពួកគេមើលរំលងទាំងស្រុងនូវដំណោះស្រាយ ដែលមិនមានលក្ខណៈបច្ចេកទេសដូចជា ការចែករថយន្តគ្នាជិះ ការធ្វើដំណើរដោយកង់ និងវិធានការសន្សំសំចៃថាមពលផ្សេងទៀត។

អ្នកសារព័ត៌មាន ក៏ទទួលរងសម្ពាធពីសំណាក់ក្រុមហ៊ុនពហុជាតិ ដែលគាំទ្រដំណោះស្រាយថាមពលជំនួស។ របាយការណ៍នាពេលថ្មីៗនេះ ដោយមជ្ឈមណ្ឌលស្រាវជ្រាវភីវ  បានរកឃើញថា អ្នកកាសែត ៦៨ ភាគរយ ដែលបានសរសេរឱ្យកាសែតក្នុងស្រុកយល់ថា សម្ពាធអាជីវកម្មមានឥទ្ធិពល លើការសរសេររបស់ពួកគេ។ នេះមិនមែនមានន័យថា ក្រុមហ៊ុនពិតជាបានណែនាំអ្នកសារព័ត៌មាន នូវអ្វីដែលត្រូវសរសេរនោះទេ។ ឧទាហរណ៍មួយគឺថា ជាធម្មតាក្រុមហ៊ុនជាអ្នកផ្តល់ថវិកាដល់ការសិក្សា ដែលអ្នកសារព័ត៌មានប្រើប្រាស់ ជាប្រភពព័ត៌មានរបស់ពួកគេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។