ប្រភពថាមពលជំនួស អាចមាននិរន្តរភាព តែការផលិតវាមិនមានទេ

ប្រភពថាមពលជំនួស អាចមាននិរន្តរភាព តែការផលិតវាមិនមានទេ ។ ប្រហែលជាអន្ទាក់ដ៏សំខាន់ នៅក្នុងប្រភពថាមពលជំនួសគឺ ទោះបីវាអាចកកើតឡើងវិញ ឬអាចដុះឡើងវិញបានក៏ដោយ ក៏ឧបករណ៍ និងដំណើរការដែលត្រូវកា រដើម្បីបង្កើតថាមពលពីវា មិនអាចកកើតឬដាំដុះឡើងវិញទេ។ សូមលើកឧទាហរណ៍ពីរ៖ រថយន្តដើរដោយថាមពលអ៊ីដ្រូសែន ហាក់ដូចជារបៀបដឹកជញ្ជូន ដែលល្អឥតខ្ចោះសម្រាប់បរិស្ថាន ដោយវាបំពាក់ដោយថ្មឬអាគុយអ៊ីដ្រូសែន ដែលមិនបញ្ចេញអ្វីក្រៅពីទឹកសុទ្ធ។

ប៉ុន្តែការពិត ការផលិតអ៊ីដ្រូសែនសម្រាប់ថ្មឬអាគុយ តែងតែតម្រូវឱ្យមានថាមពល ខ្លាំងជាងថ្មឬអាគុយផ្តល់មកវិញ។ នោះដោយសារតែ ឧស្ម័នអ៊ីដ្រូសែនត្រូវតែបំលែង ទៅជាទំរង់រាវ តាមរយៈសម្ពាធខ្ពស់ និងធ្វើអោយត្រជាក់ ដែលទាមទារថាមពលច្រើន ដែលជាទូទៅត្រូវបានផលិតដោយមធ្យោបាយធម្មតា។ ហើយវិធីសាស្រ្តបំលែងផ្សេងទៀត ហាក់ដូចជាមិនអាចធ្វើបានទៅ។ នៅឆ្នាំ ១៩៩៤ អ្នកស្រាវជ្រាវ បានសាងសង់រោងចក្រផលិតអ៊ីដ្រូសែន ដើរដោយថាមពលពន្លឺព្រះអាទិត្យនៅកាលីហ្វ័រញ៉ា ប៉ុន្តែវាចំណាយពេលដល់ទៅ ១០ម៉ោង ដើម្បីផលិតអ៊ីដ្រូសែនមួយគីឡូក្រាម ដែលស្មើនឹងប្រេងសាំង៣លីត។

ថាមពលខ្យល់វិញ ក៏មានដែនកំណត់ស្រដៀងគ្នាដែរ។ ខណៈពេលដែលខ្យល់ខ្លួនវា ពិតជាធនធានកកើតឡើងវិញក៏ដោយ តែទួរប៊ីនសម្រាប់បំលែងវា ទៅជាថាមពលមិនកើតឡើងវិញទេ។ យើងអាចប្រើការគណនា វដ្តជីវិត ដើម្បីពិនិត្យមើលថា វាប៉ះពាល់ដល់បរិស្ថានយ៉ាងណា ក្នុងអំឡុងវដ្តរបស់វា ពោលគឺផលិតកម្ម ការដឹកជញ្ចូន ការថែទាំ ការចោល​ រីឯលទ្ធផលបង្ហាញថាទួរប៊ីនខ្យល់ ពិតជាត្រូវការថាមពលផលិតយ៉ាងច្រើន។

យើងក៏អាចពិនិត្យមើលដានកាបូន របស់រោងចក្រថាមពលខ្យល់ គឺមានន័យថា តើ CO2 ប៉ុន្មានដែលពួកវាផលិតជារួម។ ទោះបីជាអ្នកគិតថា ការបញ្ចេញកាបូនរបស់ពួកវា ទាបជាងប្រភពធម្មតា ព្រោះទួរប៊ីនខ្លួនឯងមិនបានផលិត CO2 អ្នកពិជាខុសហើយ។ ការបំភាយឧស្ម័ន CO2 ក្នុងកំឡុងពេលផលិតទួរប៊ីនមានកំរិតខ្ពស់ វាច្រើនតែធ្វើឱ្យបាត់នូវគុណប្រយោជន៍ នៃថាមពលខ្យល់លើប្រភពថាមពលធម្មតា។

យោងតាមការសិក្សា របស់ចក្រភពអង់គ្លេស មួយភាគបីនៃទួរប៊ីនខ្យល់ ដែលបានសាងសង់នៅទីក្រុង មែឆែស្ទើ (Manchester) នឹងបណ្តាលឱ្យមានការកើនឡើងឧស្ម័ន CO2។ មធ្យោបាយតែមួយគត់ ដើម្បីកាត់បន្ថយបញ្ហានេះគឺ ត្រូវដាក់ទួរប៊ីននៅលើចំណុចដែលមានខ្យល់បក់ខ្លាំង ប៉ុន្តែភាគច្រើននៃចំណុចទាំងនេះ ត្រូវបានគេប្រើរួចហើយ ដើម្បីបំពេញតាមតម្រូវការថាមពលពិភពលោក ត្រឹមតែ១ភាគរយប៉ុណ្ណោះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។