រសជាតិម្យ៉ាង! ដែលឆ្មារបស់អ្នក មិនស្គាល់ទាល់តែសោះ

មានសត្វចិញ្ចឹមជាច្រើន គួរអោយស្រលាញ់ ហើយថែមទាំងគួរអោយខ្នាញ់ទៀតផង។ ចំពោះមនុស្សមួយចំនួន ឆ្មានេះហើយគឺជា សត្វចិញ្ចឹមដែលគេចូលចិត្ត ខ្លាំងជាទីបំផុត។ ហើយបើទោះជាយ៉ាងណា អ្នកប្រហែលជាឃើញវីដេអូជាច្រើន ដែលបង្ហាញពីភាពក្រមេចក្រមើម នឹងភាពគួរអោយស្រលាញ់របស់វា។

បើនិយាយពីរបស់ដែលឆ្មា ចូលចិត្តស៊ីវិញ គឺពេលខ្លះវាមិនមែនជាអ្នកសម្រេចទេ គឺធម្មជាតិជាអ្នកសម្រេចអោយទៅវិញ។ ហើយធម្មជាតិបានធ្វើអោយ សត្វឆ្មាមិនចូលចិត្ត អាហារជាច្រើនដែលមនុស្សចូលចិត្ត។ តើរសជាតិអ្វីដែលឆ្មាមិនស្គាល់ ដែលនាំអោយវាមិនចូលចិត្ត អាហារដែលមានជាតិទាំងនោះសោះ?

ឆ្មាចូលចិត្តរបស់ជាច្រើន ហើយក្នុងនោះក៏មានត្រីផងដែរ។ តើអ្នកអាចសាកល្បង អោយស្កគ្រាប់ទៅឆ្មាទៅមើល វាប្រាកដជាមើលមុខអ្នក ក្នុងខ្សែភ្នែកចម្លែកមួយ ហើយវាក៏​ប្រហែលជាគិតថា ចុុមលោកម្ចាស់មេចក៏អោយរបស់អញ្ចឹង? ហេតុអ្វីបានជាយ៉ាងដូច្នេះ?

អ្វីដែលនឹកស្មានមិនដល់គឺ ឆ្មាវាមិនស្គាល់រស់ជាតិផ្អែមនោះទេ។ ដូច្នេះរបស់អ្វីក៏ដោយ អោយតែមានរស់ជាតិផ្អែម សម្រាប់សត្វឆ្មា គឺវាគ្មានរស់ជាតិនោះទេ។ ដូច្នេះនៅពេលដែលអ្នក អោយអ្វីផ្អែមអោយសត្វឆ្មារបស់អ្នក គឺវាមិនអាចចូលចិត្តបាននោះទេ បើគ្មានជាតិអ្វីផង។ អ្នកប្រហែលជាឆ្ងល់ ចុះបើអោយទឹកដោះគោ មេចក៏វាចេះលឹតបាន? ត្រូវហើយទឹកដោះគោមានជាតិផ្អែម តែឆ្មាលឹតគឺមិនមែនដោយសារជាតិផ្អែមទេ គឺដោយសាររស់ជាតិទឹកដោះគោនោះឯង។

ដូច្នេះបើអ្នកចិញ្ចឹមសត្វឆ្មា មិនចាំបាច់រករបស់ផ្អែម សម្រាប់អោយវាស៊ីនោះទេ។ អោយតែមានជាតិសាច់ រស់ជាតិប្រៃៗនោះ វាច្បាស់ជាត្រេកអរ ព្រមទាំងស្រលាញ់អ្នកជាក់ ជាមិនខានឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។