ទីក្រុងល្អសម្រាប់បរិស្ថាន ជាងការរស់នៅជាយក្រុង

ទីក្រុងល្អសម្រាប់បរិស្ថាន ជាងការរស់នៅជាយក្រុង ។ នៅពេលដែលមនុស្សម្នាក់ គិតអំពីរបៀបរស់នៅដែលល្អសម្រាប់បរិស្ថាន ជាទូរទៅគិតថាផ្ទះនៅជាយក្រុងគឺល្អជាងគេ។ ប៉ុន្តែនេះជាការពិតតែក្នុងករណី របៀបរស់នៅក្នុងសង្គមមានធនធានគ្រប់គ្រាន់ ឧទាហរណ័ ការធ្វើដំណើរ ឬដឹកជញ្ជូនដោយឯករាជ្យមួយ។

ជាធម្មតាការរស់នៅជាយក្រុង មានគុណវិបត្តិផ្នែកបរិស្ថានដ៏ធំមួយគឺ ត្រូវបើកបរចម្ងាយឆ្ងាយដោយឡានដើម្បីទៅណាមួយ។ នៅពេលដែលអាមេរិក មានតំបន់ជាយក្រុងកាន់តែច្រើនឡើង ចំនួនពេលវេលាដែលជនជាតិអាមេរិកាំង ចំណាយជាមធ្យមក្នុងឡានរបស់ពួកគេ បានកើនឡើងទ្វេដងដល់ទៅ ៤៥ ម៉ោងក្នុងមួយខែ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។

ដោយពិចារណាលើបញ្ហានេះ វាជាការពិតណាស់ថា ការរស់នៅទីក្រុងផ្តល់ផលល្អដល់បរិស្ថាន ព្រោះទីក្រុងនានាអាចដើរទៅមកបាន និងមានការដឹកជញ្ជូនសាធារណៈ។

ឧទាហរណ៍ ទីក្រុងញូវយ៉កគឺជាកន្លែង ដែលមានប្រជាជនច្រើនបំផុតនៅអាមេរិកខាងជើង ប៉ុន្តែវាក៏មានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាបជាងគេបំផុតដែរ ពីព្រោះមនុស្សដើរ និងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ច្រើនជាងនៅទីក្រុងអាមេរិកខាងជើងដទៃទៀត។

ទីក្រុងជាញឹកញាប់ ក៏អនុញ្ញាតអោយងាយស្រួលក្នុងការជិះកង់។ នេះគឺជានិន្នាការមួយ ដែលជនជាតិអាមេរិកភាគច្រើនមិនទាន់ចាប់យកបានទេ។ ពួកគេធ្វើដំណើរដោយកង់តិចជាង ១ ភាគរយ រីឯជនជាតិអាល្លឺម៉ង់ធ្វើបានជិត ១០ ភាគរយ ហើយជនជាតិហូឡង់ធ្វើដំណើរដោយជិះកង់ជិត ២៥ ភាគរយ។ អ្នកខ្លះអាចអះអាងថា បញ្ហានេះកើតឡើងដោយសារតែនៅសហរដ្ឋអាមេរិកសំបូរការធ្វើចម្ងាយឆ្ងាយ ប៉ុន្តែតាមពិត ៩០ ភាគរយនៃការធ្វើដំណើរដោយឡានរបស់ជនជាតិអាមេរិក គឺស្ថិតនៅចន្លោះពីមួយទៅពីរគីឡូម៉ែត្រ។

ប្រសិនបើមានមនុស្សកាន់តែច្រើន អាចត្រូវបានបញ្ចុះបញ្ចូលឱ្យប្រើកង់ និងមធ្យោបាយធ្វើដំណើរសាធារណៈ ជាជាងរថយន្តផ្ទាល់ខ្លួននោះ វានឹងមិនមានកន្លែងចតន និងយានដ្ឋាននៅក្នុងទីក្រុងច្រើនទេ។ ទីធ្លាដែលទំនេរថ្មីនេះ អា​ចត្រូវបានប្រើសម្រាប់សួនច្បារសាធារណៈ ឬតំបន់បៃតងផ្សេងទៀត។ នេះមិនត្រឹមតែជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យប្រជាជន នូវកន្លែងរស់នៅដែលមានធម្មជាតិបៃតងផងដែរ។

ការប្រែក្លាយទីក្រុង ឱ្យទៅជាកន្លែងដែលមានភាពរស់រវើក និងមានបរិស្ថានកាន់តែប្រសើរ គឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់អ្នកបរិស្ថាននាពេលអនាគត ព្រោះវាជាមធ្យោបាយតែមួយគត់ ដើម្បីធ្វើឱ្យប្រជាជនចូលចិត្តរស់នៅទីក្រុង ជាងនៅជាយក្រុង។ កន្លែងដ៏ល្អដើម្បីចាប់ផ្តើមគឺ ពង្រីកចិញ្ចើមផ្លូ វដាំដើមឈើ កំណត់ផ្លូវជិះកង់ប្រកបដោយសុវត្ថិភាព និងបង្កើតឧទ្យាននិងតំបន់ថ្មើរជើងថ្មីៗបន្ថែមអោយកាន់តែច្រើន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។