ការប្រើប្រាស់ក៏អាចត្រូវបានទប់ស្កាត់ ដោយចាត់វិធានការសង្គម

ការប្រើប្រាស់ក៏អាចត្រូវបានទប់ស្កាត់ ដោយចាត់វិធានការសង្គម ។ ឥទ្ធិពលមួយក្នុងចំណោមឥទិ្ធពលជាក់ស្តែងបំផុត លើតម្រូវការថាមពលពិភពលោកគឺ ចំនួនប្រជាជនដែលត្រូវការថាមពលច្រើន។ អ្នកបរិស្ថានជាច្រើនគាំទ្រការអនុវត្តន៍ គោលនយោបាយកាត់បន្ថយអត្រាកំណើត។ ប៉ុន្តែអ្នកគាំទ្រសិទ្ធិនារីបានលើកឡើងថា វិធីសាស្រ្តនេះចាត់ទុកស្ត្រីថាគ្មានអ្វីទាំងអស់ក្រៅពីអ្នកពរពោះ ដោយមិនគោរពសិទ្ធិគ្រប់គ្រងការបន្តពូជរបស់ពួកគេ។

តែមានវិធីសាស្រ្តថ្មីៗ ចំពោះការការពារបរិស្ថាន ដែលមានគោលបំណងពង្រឹងការប្រេះឆានេះ ដោយផ្តល់អំណាចដល់ស្ត្រី ជំនួសឱ្យការអនុវត្តគោលនយោបាយ កំណត់អត្រាកំណើត។ ការស្រាវជ្រាវបង្ហាញថា កាលណារដ្ឋាភិបាលកាន់តែផ្តោតការយកចិត្តទុកដាក់ លើការអប់រំនិងផ្តល់អំណាចដល់ស្ត្រី នោះអត្រាកំណើតជាមធ្យមក៏កាន់តែទាប។ ដោយប្រើវិធីសាស្រ្តនេះ ផលប្រយោជន៍បានដល់ទាំង អ្នកការពារបរិស្ថាន និងអ្នកគាំទ្រសិទ្ធិនារី។

វិធានការណ៍សង្គមមួយផ្សេងទៀត ដែលយើងអាចអនុវត្ត ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលគឺ ការពារកុមារពីការផ្សាយពាណិជ្ជកម្ម ពីព្រោះការផ្សាយពាណិជ្ជកម្មកុមារប្លែកៗ កំពុងតែបង្កើតជំនាន់អ្នកប្រើប្រាស់មួយទាំងមូល។ ប៉ុន្តែនេះមិនមែនជាការងាយស្រួលទេ សម្រាប់ឪពុកម្តាយ។​ គ្រាន់តែសួរខ្លួនឯងថា តើអ្នកអាចរារាំងកូនៗរបស់អ្នក មិនអោយមើលការផ្សាយពាណិជ្ជកម្មដោយរបៀបណា។ ឬស្រមៃគិតពីការព្យាយាមពន្យល់កូនៗរបស់អ្នកថា តើវាសំខាន់យ៉ាងណាដើម្បី យល់ដឹងសច្បាស់អំពី ការនិយមប្រើប្រាស់។

នៅឆ្នាំ ១៩៧០ សហព័ន្ធគណៈកម្មការពាណិជ្ជកម្ម និងសហព័ន្ធគណៈកម្មការទំនាក់ទំនង នៅអាមេរិច បានព្យាយាមហាមឃាត់ការផ្សាយពាណិជ្ជកម្មខុសច្បាប់លើកុមារ ប៉ុន្តែអ្នកបញ្ចុះបញ្ចូលរបស់ក្រុមហ៊ុន បានបញ្ចុះបញ្ចូលសភាឱ្យរារាំងកិច្ចខិតខំប្រឹងប្រែងនេះ។

ប្រៀបធៀបវាជាមួយស្ថានភាពនៅក្នុងប្រទេសស៊ុយអែត ដែលរាល់ការផ្សាយពាណិជ្ជកម្ម ដែលផ្តោតលើកុមារអាយុក្រោម ១២ឆ្នាំ ត្រូវបានហាមឃាត់កាលពី ២០ ឆ្នាំមុន។ ការសិក្សានាពេលបច្ចុប្បន្នបានបង្ហាញថា ការហាមឃាត់នេះបានកាត់បន្ថយ ទំនោររបស់កុមារចំពោះការនិយមប្រើប្រាស់។ នៅក្នុងសំបុត្ររបស់ពួកគេសម្រាប់តាណូអ៊ែល កុមារស៊ុយអែដមានទំនោរស្នើសុំអំណោយបុណ្យណូអែល តិចជាងបណ្តាប្រទេសដោយគ្មានការរឹតត្បិត ការផ្សាយពាណិជ្ជកម្មបែបនេះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។