រដ្ឋាភិបាលគួរ លើកទឹកចិត្តការកាត់បន្ថយ បម្រើបម្រាស់ថាមពល

រដ្ឋាភិបាលគួរ លើកទឹកចិត្តការកាត់បន្ថយ បម្រើបម្រាស់ថាមពល ។ ក្រៅពីបញ្ចុះបញ្ចូលប្រជាជន ឱ្យផ្លាស់ប្តូរអាកប្បកិរិយាប្រើប្រាស់ មានជំហ៊ានផ្សេងៗទៀត ដែលរដ្ឋាភិបាលអាមេរិកអាចអនុវត្ត ដើម្បីសន្សំថាមពល លើកម្រិតនៃសេដ្ឋកិច្ចទាំងមូល។ ដើម្បីឱ្យពួកវាមានប្រសិទ្ធភាព វិធានការទាំងនេះគួរតែមាន គោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពល ខណៈពេលដែលបង្កើនសុខុមាលភាព និងមិនមានតម្លៃថ្លៃពេក។

ដំបូងគួរប្តូរការយកពន្ធពីប្រាក់ចំណូល ហើយផ្តោតបន្ថើមទៅលើការប្រើប្រាស់។ រហូតមកដល់ពេលនេះ តំលៃទំនិញមិនបានឆ្លុះបញ្ចាំង ពីផលប៉ះពាល់អវិជ្ជមាននៃថាមពលដែលត្រូវការដើម្បីផលិតវាទេ។ ហើយរឿងនេះចាំបាច់ ត្រូវតែផ្លាស់ប្តូរ។

ឧទាហរណ៍នៅកាលីហ្វ័រញ៉ា មានការពិន័យថ្លៃដើមសម្រាប់ផលិតផល ដែលត្រូវការការប្រើប្រាស់ថាមពលច្រើន។ លទ្ធផលនៃការធ្វើបែបនេះគួរអោយចាប់អារម្មណ៍ណាស់។ គឺក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ថាមពលជាមធ្យមសម្រាប់មនុស្សម្នាក់ ​បានកើនឡើងទ្វេដងសម្រាប់ជាតិទាំងមូល ខណៈដែលរដ្ឋកាលីហ្វ័រញ៉ានៅតែមានស្ថេរភាព។ ហើយទោះបីជាមានភាពសន្សំសំចៃថាមពលក៏ដោយ ក៏រដ្ឋកាលីហ្វ័រញ៉ានៅតែជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង១០ ដែលមានសុភមង្គលបំផុតនៅអាមេរិក។

ទីពីររដ្ឋាភិបាលគួរតែចាប់ផ្តើម គាំទ្រដល់ការវេចខ្ចប់ឆ្លាតវៃ។ ប្រហែល​មួយភាគបី​នៃសំរាម របស់ជនជាតិអាមេរិក មានសម្ភារៈសម្រាប់វេចខ្ចប់។ គ្រាន់តែស្រមៃមើលថា តើថាមពលត្រូវចំណាយប៉ុន្មាន សម្រាប់ការផលិត កែឆ្នៃ និងបោះចោលសម្ភារៈទាំងអស់នេះ។ ដើម្បីដោះស្រាយបញ្ហានេះ សហរដ្ឋអាមេរិកគួរតែត្រាប់តាមអឺរ៉ុប និងតម្រូវឱ្យម្ចាស់ផ្សារឬហាង ទទួលខុសត្រូវចំពោះថ្លៃដើមនៃការកែច្នៃ និងបោះចោលកញ្ចប់របស់ពួកគេ។

ហេតុផលល្អមួយទៀតដើម្បី បង្ខំឱ្យក្រុមហ៊ុនពិចារណាឡើងវិញនូវ ការវេចខ្ចប់របស់ពួកគេគឺថា ជនជាតិអាមេរិកាំងជាង ៣០០.០០០នាក់ បាននាំចូលបន្ទប់សង្គ្រោះបន្ទាន់ជារៀងរាល់ឆ្នាំ ដោយសារតែពួកគេបានរងរបួស ខណៈពេលកំពុងរើកញ្ចប់ឥវ៉ាន់។

ជាចុងក្រោយរដ្ឋាភិបាលគួរតែអនុញ្ញាតិ និងដាក់ឲ្យប្រាស់នូវផ្លាកសញ្ញាថា “គ្មានសារឥតបានការសូម” នៅលើប្រអប់សំបុត្ររបស់ប្រជាជន ដូចដែលរដ្ឋាភិបាលធ្វើនៅអឺរ៉ុប។ នេះនឹងកាត់បន្ថយបរិមាណថាមពល ដែលត្រូវការដើម្បីផលិតសំបុត្រ ដែលគ្មានប្រយោជន៍។ អ្នកជំនាញម្នាក់បានប៉ាន់ប្រមាណថា សារឥតបានការទាំងអស់នៅអាមេរិក មានដានកាបូនស្មើនឹងរោងចក្រ ដែលដើរដោយធ្យូងថ្មចំនួន ១១ ឯណោះ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។