មនុស្សចូលចិត្តជឿថា បច្ចេកវិទ្យាស្អាតថ្មី នឹងដោះស្រាយបញ្ហាបរិស្ថាន

មនុស្សចូលចិត្តជឿថា បច្ចេកវិទ្យាស្អាតថ្មី នឹងដោះស្រាយបញ្ហាបរិស្ថាន ។ ដោយពិចារណា លើផលប៉ះពាល់អវិជ្ជមានទាំងអស់នេះ ការនិយាយបំផ្លើស ជុំវិញប្រភពថាមពលជំនួស ហាក់ដូចជាហួសហេតុពេក។ ដូច្នេះហេតុអ្វីបានជាមនុស្ស មានទំនោរមិនអើពើនឹងផលប៉ះពាល់អវិជ្ជមាន នៃប្រភពថាមពលជំនួស?

ចម្លើយគឺស្ថិតនៅលើ ការលើកទឹកចិត្តរបស់យើង។

ជាដំបូងគឺ ការគិតថាអាចរក្សាបាន នូវរបៀបប្រើប្រាស់ហួសប្រមាណ នាពេលបច្ចុប្បន្ននៃជីវិតរបស់យើង ដោយសារបច្ចេកវិទ្យា ផលិតថាមពលស្អាតថ្មី គួរអោយទាក់ទាញ។ ពីព្រោះយើងមិនចាំបាច់ កាត់បបន្ថយការប្រើប្រាស់របស់យើងទ្បើយ ប្រសិនបើអ្នកវិទ្យាសាស្ត្រ និងវិស្វករអាចដោះស្រាយបញ្ហានេះសម្រាប់យើង មែនទេ?

បាតុភូតនេះ ត្រូវបានគេស្គាល់ថាជា មនសិការបៃតង ហើយវាអនុញ្ញាតឱ្យយើងរីករាយនឹងជីវិតរបស់យើង ដោយមិនមានការព្រួយបារម្ភអំពីអនាគត នៃភពផែនដីរបស់យើង។

ដើម្បីប្រឈមមុខ នឹងចំណុចមិនល្អនៃប្រភពថាមពលជំនួស វានឹងបង្ខំឱ្យយើងទទួលស្គាល់ថា យើងត្រូវការប្រើប្រាស់ថាមពលតិចជាងមុន ហើយមនុស្សមានទំនោរគិតថា ការធ្វើបែបនេះមិនស្រណុកស្រួលនោះទេ។ វាអាចនាំអោយមនុស្សគិតដល់ពេលលំបាកដូចជា ការងូតទឹកត្រជាក់ ការអាននៅទីងងឹត ចូលគេងបែកញើស ដោយម៉ាស៊ីនត្រជាក់ជាដើម។

ទីពីរ មនុស្សជាច្រើនជឿជាក់យ៉ាងមុតមាំថា ភាពជឿនលឿននៃបច្ចេកវិទ្យា នឹងជាដំណោះស្រាយសំរាប់រាល់បញ្ហារបស់យើង។ ចាប់តាំងពីឆ្នាំ ១៩៧០ បរិដ្ឋានបរិស្ថាននៅអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវបានគ្របដណ្តប់ដោយគំនិតថា វឌ្ឍនភាពបច្ចេកវិទ្យា និងការច្នៃប្រឌិត នឹងនាំឱ្យមានការធ្វើទំនើបកម្មអេកូឡូស៊ី មានន័យថាផ្តល់អត្ថប្រយោជន៍ ទាំងបរិស្ថាននិងសេដ្ឋកិច្ច។

ប៉ុន្តែអ្នកស្រាវជ្រាវខ្លះអះអាងថា នេះគ្រាន់តែជាការបំភាន់ ហើយជឿថាវាធ្វើឱ្យយើងគិតថា យើងអាចមានថាមពលឥតគិតថ្លៃ ដោយមិនប៉ះពាល់ដល់បរិស្ថាន។ ដូចដែលអ្នកស្រាវជ្រាវជនជាតិស៊ុយអែតម្នាក់និយាយថា ការបំភ្លើសជុំវិញការអភិវឌ្ឍដូចជា ឡានអ៊ីដ្រូសែន និងថាមពលនុយក្លេអ៊ែរ គឺផ្អែកលើក្តីសង្ឃឹមដូចគ្នានេះឯង។ វាឆ្លុះបញ្ចាំងពីក្តីសុបិន្តជាយូរមករបស់មនុស្សជាតិ ពីការបង្កើតឧបករណ៍អាច​ដើររហូត ដែលជាម៉ាស៊ីនដែលដំណើរការ ដោយគ្មានថាមពល។ ប៉ុន្តែជាការពិតណាស់ ម៉ាស៊ីនបែបនេះ គឺជាការមិនអាចទៅរួចទេ ហើយការបន្តក្តីសុបិន្តនេះ តាមរយៈថ្មឥន្ធនៈអ៊ីដ្រូសែន និងអ៊ុយរ៉ាញ៉ូម អាចមានគ្រោះថ្នាក់យ៉ាងខ្លាំង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។