Skip to content

តើអ្នកស្គាល់រាជធានី កោះកេរ្ត៍ដែរឬទេ?

កោះកេរ្តិ៍ជារាជធានីបុរាណដ៏ចំណាស់មួយ របស់ខ្មែរ​នៅ​សម័យ​អង្គរ។ រាជធានី​នេះ​ឋិត​នៅ​ភាគ​និរតី​នៃ​ខេត្តព្រះវិហារ​ និងចម្ងាយ ៧០គីឡូមែត្រ ទិសឥសាននៃរាជធានីអង្គរ។

តាមសិលាចារឺកស្តុកកក់ធំ បានអោយដឹងថា​​ ចាប់ពីឆ្នាំ ៩២១នៃគ.ស ព្រះបាទជ័យវិរ្ម័នទី ៤ ដែលត្រូវជាប្អូនថ្លៃ យសោវរ្ម័នទី១ បានយាងចេញពីរាជធានីយសោធរបុរៈ ទៅគង់នៅ ឆោកគគ្យ៍រ គឺកោះកេរ្តិ៍ណឹងឯង។ ព្រះអង្គជាស្តេចជ្រែករាជ្យ ដោយបានធ្វើគុត​ក្មួយ​ប្រសារ ឦសានវរ្ម័នទី២ ដែលជាបុត្រទី២របស់ព្រះបាទ យសោវរ្ម័នទី១ ហើយថែមទាំងនាំយកទេវរាជ ទៅជាមួយផង។

តាមសិលាចារឹក​ប្រាសាទនាងខ្មៅបានអោយដឹងថា ព្រះបាទជ័យវិរ្ម័នទី ៤ បានឡើង​សោយរាជ្រនៅឆ្នាំ ៩២៨។ ដើម្បីអោយប្រជាពលរដ្ឋ​ទទួលស្គាល់​ព្រះអង្គ​ជាស្តេច​មាន​មហិទ្ធិរឺទ្ធ ព្រះបាទជ័យវរ្ម័នទី ៤ បានកសាង​សមិទ្ធិផលធំៗ ហើយប្រកបដោយ​ក្បាច​រចនា​ទៀតផង។ ក្នុងរាជធានីនេះ​ ព្រះអង្គបានកសាងប្រាសាទភ្នំធំមួយ មានខឿន៧ជាន់​ កំពស់ ៣៥ម សម្រាប់​តម្កល់​លិង្គ​ត្រិភូវនេស្វរ​ គឺប្រាសាទៅភ្នំ នៅ គ.ស ៩៣១។ ក្រៅពីនេះ មានប្រាសាទជាច្រើនទៀត និងបារាយន៍រ៉ាហាល់។ ព្រះអង្គចូលទីវង្គត នៅ គ.ស ៩៤១។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *