អ្វីដែលធ្វើអោយរូបអ្នក មានភាពទាក់ទាញ?

រឿងដែលពិសេសមួយ អំពីការប្រើប្រាស់​​ ភាសាកាយវិកា គឺវាបង្រៀនអ្នកជាច្រើន អំពីរបៀបដែលអ្នកមើលឃើញ ខ្លួនឯង និងអ្នកដទៃ។ ឧទាហរណ៍ តើសកម្មភាពមួយណាដែល អ្នកមានអារម្មណ៍ថា អាចជួយអោយមនុស្សមើលទៅ ឃើញទាក់ទាញជាងមុន? មិនហើយភាពទាក់ទាញ មិនបានមកការតុបតែងខ្លួននោះទេ គឺផ្អែកទៅលើកាយវិការមួយ ដែលសាមញ្ញជាងអ្នកគិតទៅទៀត។

មនុស្សតែងតែគិតថា វាទាក់ទងជាមួយនឹង ខោអាវដែលគេស្លៀកពាក់ និងរូបសម្រស់របស់គេ ដែលធ្វើអោយពួកគេមានភាពទាកទាញ។ ទាំងនេះពិតជារួមចំណែក ធ្វើអោយមនុស្ស មានភាពទាក់ទាញ ប៉ុន្តែវាមិនមែន ជាចម្លើយដែលត្រឹមត្រូវនោះទេ សម្រាប់ករណីនេះ។ ផ្ទុយទៅវិញគេរកឃើញថា មនុស្សធ្វើសកម្មភាពដ៏សាមញ្ញនេះ អាចធ្វើអោយពួកគេ មានភាពទាក់ទាញជាងមុន។

សកម្មភាពដែលយើងនិយាយនេះគឺ គ្រាន់តែផ្អៀងក្បាលបន្តិចតែប៉ុណ្ណោះ។ មែនហើយអ្នកគ្រាន់តែផ្អៀងក្បាលបន្តិច ធ្វើអោយអ្នកមើលទៅមានភាពទាក់ទាញជាងមុន។ គ្រាន់តែជាចលនា ដ៏បន្តិចបន្តួចតែប៉ុណ្ណោះ ក៏អាចផ្លាស់ប្តូរការមើលឃើញ របស់អ្នកដទៃចំពោះអ្នកណា។ អញ្ចឹងហើយបានជាអ្នក តែងតែឃើញមនុស្ស ចូលចិត្តថតរូប ផ្អៀងផ្អងក្បាលរបស់គេ ដើម្បីអោយថតមើលទៅឃើញស្អាត។ ការធ្វើនេះគឹដើម្បីបង្កើន ភាពទាក់ទាញនេះឯង។

អ្នកគិតអោយយូរបន្តិច ប្រហែលជានឹកឃើញថា នេះពិតជាត្រឹមត្រូវហើយ។ ហើយអ្នកក៏បានរកឃើញថា ហេតុអ្វីបានជារូបថត កាលពីប្រលងបាក់ឌុបរបស់អ្នក ឬក៏រូបថតធ្វើអត្តសញ្ញាណប័ណ្ណរបស់អ្នក មើលទៅអាក្រក់មើល គឺដោយសារតែអ្នកមិនបានផ្អៀងក្បាល ដើម្បីអោយមានភាពទាក់ទាញណឹងហើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។