តើអ្នកហ៊ានធ្វើរឿងនេះ ដើម្បីតែបំបាត់អាចម៍រុយទេ?

ពេលវេលាខុសៗគ្នា នៅក្នុងប្រវត្តិសាស្រ្ត មនុស្សមានការគិត​ ខុសគ្នាចំពោះអាចម៍រុយ។ ការមានអាចម៍រុយ ធ្វើអោយគេគិតថា មានភាពស្រស់ស្អាត តែក្រោយមកគេក៏បែរទៅជាគិតថា អាក្រក់មើលហើយមិនគួរ អោយកើតមាននោះទេ។ នៅដំណាក់កាលនេះ មនុស្សធម្មតាអាចធ្វើរឿងផ្សេងៗ​ ដើម្បីបំបាត់វាចេញ។

តែនៅអំឡុងទស្សវតន៍ទី ១៨ ជាពេលដែលគេប្រកាន់ភ្ជាប់ថា អាចម៍រុយមិនត្រូវមានទៀតទេ ហើយការគ្មានអាចម៍រុយ ទើបទាន់សម័យ បានជាធ្វើអោយមនុស្ស ហ៊ានធ្វើរឿងដ៏​ មិនគួរអោយជឿមួយនេះ។

តើអ្នកគិតថាស្រីៗនៅពេលនោះ ធ្វើអ្វីដើម្បីបំបាត់អាចម៍រុយ ចេញពីមុខរបស់ពួកគេ?​ មែនហើយគឺគេដំណាលថា ស្រីៗនាសម័យនោះ នឹងយកទឹកនោមក្តៅអ៊ុនៗ មកលប់លាងមុខ ដើម្បីបំបាត់អាចម៍រុយដ៏ចង្រៃនេះ នឹងធ្វើអោយមុខគេស្រស់ស្អាតជាងមុន។ អ្នកអាចនឹងភ្ញាក់ផ្អើលថា ទឹកនោមពិតជាមានប្រសិទ្ធភាពដល់ថ្នាក់ណឹងផង!

តែមិនមែនដូច្នោះទេ ការយកទឹកនោមមក លុបលាងមុខដូច្នេះមិនបានជួយអ្វីនោះទេ។ បានន័យថា ពួកគេបានត្រឹមតែយកទឹកនោម មកប្រលាក់មុខលេងដោយឥតបានការតែប៉ុណ្ណោះ។ នេះគ្រាន់តែជាការល្បីតគ្នា ឬគេហៅតែស្កមួយឆាវនោះឯង។ ប្រហែលជាអ្នកណាម្នាក់ គ្មានការងារធ្វើ ក៏បង្កអោយមានរឿងល្បីតៗគ្នានេះកើតឡើង។

ចុះនាពេលបច្ចុប្បន្ននេះ អាចទេដែលមនុស្ស ល្បីតៗគ្នាថាធ្វើរឿង មិនគួរអោយជឿណាមួយ ដូចជាការផឹកទឹកនោម ព្យាបាលមុននៅលើមុខ ហើយគ្រប់គ្នាក៏ចាប់ផ្តើមធ្វើតាម ដោយខ្វះការពិចារណា? តែយ៉ាងណាការតុបតែងមុខបិទបាំង ក៏អាចទទួលបានលទ្ធផល មុខស្រស់ស្អាតដូចគ្នាដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។