ដឹងឬសគល់នៃលេខ ០០៧ ក្នុងរឿង ជេមស៍ ប៊ន អ្នកនឹងហួសចិត្ត!

បើនិយាយពីរឿង អ្នកស៊ើបអង្កេតដ៏ខ្លាំងពូកែ គ្មានអ្នកណាខ្លាំងជាង ជេមស៍ ប៊ន (James Bond) នោះទេ។ ចំនុចពិសេសដែលគាត់ តែងតែមាននោះគេ ពូកែលួងលោមស្រីៗ។ គាត់មានរហស្សនាម ថា ០០៧។ ក៏ប៉ុន្តែអ្នកមានដែល ឆ្លង់ទេថាហេតុអ្វី បានជាគាត់ទទួលបានរហស្សនាម ជាលេខបែបនេះទេ?

តាមពីតទៅហេតុផល នៅពីក្រោយលេខ ០០៧ នេះគឺសាមញ្ញខ្លាំងមែនទែន។ គឺសាមញ្ញដល់ថ្នាក់ បើលោក ជេមស៍ ប៊ន មានពិតមែនគាត់ច្បាស់ជា មិនហ៊ាននិយាយប្រាប់គេទេ ព្រោះអាចអោយគាត់បាត់បង់ អំណាចទៅលើ ជនទុជចរិតជាមិនខាន។ ទាំងនេះគឺដោយសារតែ អ្នកបង្កើតសាច់រឿងនេះឡើង គឺលោក អៀន ហ្វឡែមីង (Ian Fleming)។

អ្នកប្រហែលជាគិតថា លោកអៀន នៅពេលសរសេរសាច់រឿងនេះ ច្បាស់ជាអង្គុយគិត និងស្រាវជ្រាវយ៉ាងយូរ ដើម្បីរកឃើញលេខកូដសម្ងាត់ណាមួយ អោយសាកសមនឹងការធ្វើការ របស់ភ្នាក់ងារសម្ងាត់។ ហើយគាត់គិតចុះគិត ឡើងក៏សម្រេចយកលេខកូដ ០០៧ នេះចេញមក។ អ្នកគិតបែបនេះ ព្រោះស្តាប់ទៅ លេខនេះពិតជាសមទំនងខ្លាំងណាស់។ តែនេះមិនមែនជាការពិតទេ។

លេខ ០០៧ នេះគឺគ្រាន់តែជា លេខឡានក្រុងដែលគាត់ជិះ នៅពេលដែលគាត់ធ្វើដំណើរពី​ ក្រុងខែនធើប៊ើរី (Canterbury) ទៅទីក្រុងឡុងដ៍ (London) តែប៉ុណ្ណោះ។ ដឹងរឿងនេះអ្នកច្បាស់ជា ឃើញថាវាពិតជាធ្វើអោយ អនុភាពលេខ ០០៧ របស់លោក ជេមស៍ ប៊ន ពិតជាចុះខ្យោយជាងមុន។ ហើយភ្នាក់ងារស៊ើបការ របស់យើងម្នាក់នេះ ពិតជាមិនសូវជា អង់អាចប៉ុន្មានទេ នៅពេលដែលលេខរបស់គាត់ គ្រាន់តែជាលេខ ឡានក្រុង គេជិះទៅមក រាល់ថ្ងៃតែប៉ុណ្ណោះុ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។