រឿងរ៉ាវពិត

ដឹងម៉ោងគេងថ្ងៃ ដ៏ល្អបំផុតសម្រាប់មនុស្សទេ?

មនុស្សមួយចំនួនធំ ចូលចិត្តគេងថ្ងៃមួយស្របក់។ បើសិនជាកាលពីយប់ អ្នកមិនសូវបានគេង នោះអ្នកច្បាស់ជាចង់បានពេលមួយ នៅពេលថ្ងៃត្រង់ ដើម្បីគេងថ្ងៃ។ តែមនុស្សមួយ​ចំនួន មិនអាចបំពេញបំណងមួយនេះបានទេ ដោយសារតែពួកគេត្រូវធ្វើការ ឬនៅកន្លែងធ្វើការ។ អ្នកវិទ្យាសាស្រ្ត បានរកឃើញម៉ោងគេងថ្ងៃ ដែលល្អបំផុតសម្រាប់មនុស្ស។

តើជនជាតិរ៉ូមាំង ជំនាន់មុន ប្រើអ្វីដុសធ្មេញ?

មានរបស់ជាច្រើន ដែលយើងប្រើក្នុងសម័យនេះ ជាទូទៅ។ អ្វីដែលយើខ្វះមិនបាន ច្បាស់ជាអ្វីៗដែលយើងប្រើ សម្រាប់សំអាតខ្លួនប្រាណ សក់ និងធ្មេញជាដើម។ តើអ្នកមានដែលឆ្ងល់ទេថា ចុះមនុស្សសម័យមុន ប្រើអ្វីទៅ សម្រាប់ការអនាម័យ ផ្ទាល់ខ្លួនរបស់គេ? វាច្បាស់ជាមិនដូចសម័យឥលូវនោះទេ។

ដែលឃើញទឹកកក ចេះហូរឈាមដែរឬទេ?

ទឹកកកមានអ្វីអស្ចារ្យ ក្រៅពីត្រជាក់ហើយធ្វើអោយ ភេសជ្ជៈរបស់អ្នក ឆ្ងាញ់ពិសាក្រោមកំដៅថ្ងៃ។ ប៉ុន្តែតើអ្នកមានដែលគិតថា​ តើអាចមានទឹកក្រហមដូចឈាម ហូរចេញពីទឹកកកដែរឬទេ? ត្រូវហើយវាច្បាស់ជាមាន តែអ្នកប្រហែលជាមិនដឹងថា វាមាននៅឯណានោះទេ។

មនុស្សស្បែកខៀវ ពិតជាមានមែន!

យើដឹងហើយថា នៅលើពិភពលោកយើងនេះ មានមនុស្សជាច្រើន​ ដែលមានពូជសាសន៍ និងពណ៌សម្បុរខុសៗ។ អ្នកខ្លះសម្បុរស សម្បុរខ្មៅ សម្បុរសណ្តែកបាយ ហើយអ្នកខ្លះមិនសូវស ក៏ប្រែជាសស្គុស។ តែសម្បុរច្រើនយ៉ាងនេះ តើអ្នកដែលឃើញមនុស្សណា សម្បុរខៀវ ដូចក្នុងរឿង អាវាតា (Avatar) ទេ?